(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយការចាប់ផ្តើម ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
ស្ថាប័នដែលចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕
សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារទាំងស្រុង របស់គ.ជ.ប ដូចខាងក្រោម៖