Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារក្សាបាននូវសន្តិភាព ហើយបញ្ចៀសគ្រោះមហន្តរាយជាថ្មី សម្រាប់ពលរដ្ឋ

09-04-2018 12:14

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក៏បានរំលេចឡើងថា កម្ពុជា​រក្សាបាននូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយជាថ្មីសម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកិច្ចអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងសារលិខិតមួយជូនជនរួមជាតិ នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជា​រក្សាបាននូវសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយជាថ្មី សម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងតែចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកិច្ចអភិវឌ្ឍប្រទេសជាតិ»

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា ដោយឈរលើមូលដ្ឋាន ដែលប្រទេសជាតិមានសន្តិសុខ និងសន្តិភាពពេញលេញនេះ ក្នុងឆ្នាំ២០១៧កន្លងទៅ តាមការប៉ានស្មាន សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានកំណើន៦,៩ភាគរយ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើន នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្មដូចជា៖ ទេសចរណ៍ និងអចលនទ្រព្យជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពេលនេះកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្មផងដេរ៕