
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ព្រឹទ្ធសភាថ្មី នឹងប្រជុំលើកដំបូង នៅថ្ងៃទី២៣ ខែមេសា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ
09-04-2018 12:10
(ភ្នំពេញ)៖ ព្រឹទ្ធសភា អាណត្តិទី៤ ដែលជាអាណត្តិថ្មីនេះ នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនលើកដំបូងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដើម្បីបង្ហាញខ្លួន និងស្បថចូលកាន់តំណែង។ នេះបើតាមការបញ្ជាក់ពី លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះ។