(ភ្នំពេញ)៖ ការបំបៅកូនដោយទឹកដោះ ផ្ទាល់ពិតជារឿងសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ទារក ប៉ុន្តែកត្តាការងារ និងសេដ្ឋកិច្ចគ្រួសារ ធ្វើឱ្យម្តាយមួយចំនួន ពុំមានពេលគ្រប់គ្រាន់ សម្រាប់បំបៅដោះកូនតូចៗ របស់ពួកគេ ហើយការប្រើប្រាស់ម្ស៉ៅទឹកដោះគោ ឬដបទឹកដោះគោមួយចំនួន ពុំបានផ្តល់នូវសុវត្ថិភាពចំពោះទារក ដែលកត្តាសំខាន់ សម្រាប់មាតាបីតាទាំងឡាយ ត្រូវយកចិត្តទុកដាក់ដែលនេះ ជាហេតុធ្វើឱ្យក្រុមហ៊ុន ស្រមោច ត្រេឌីង សឺលូសិន បាននាំយកផលិតផលដបទឹកដោះ Hegen ដែលមានគុណភាពខ្ពស់ ក្នុងការក្សានូវទឹកដោះម្តាយ យ៉ាងមានសុវត្ថិភាព ដោយគិតគូរលើបីចំណុចសំខាន់ គឺស្រឡាញ់ ថែរក្សា និងការពារ ដែលជាផលិតផល ផលិតនៅរោងចក្រស្តង់ដា ISO ពីប្រទេសសិង្ហបុរី។
ជំនួសឲ្យការបំបៅកូន ដោយទឹកដោះរបស់ម្តាយផ្ទាល់ និងដើម្បីចូលរួមថែរក្សា ការពារ នូវទឹកដោះម្តាយ ឱ្យមានសុវត្ថិភាព ចំពោះទារកទាំងឡាយនៅកម្ពុជា ក្រុមហ៊ុន ស្រមោច ត្រេឌីង សឺលូសិន នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ បានធ្វើការដាក់សម្ពោធជាផ្លូវការ នូវផលិតផលដបទឹកដោះ Hegen ដែលធ្វើឡើងនៅសណ្ឋាគារ Rafle Hotel Le Royal ក្រោយវត្តមានឯកអគ្គរដ្ឋទូត សិង្ហបុរី ប្រចាំកម្ពុជា និងដៃគូសហការ Hegen សង្ហបុរី រួមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន ស្រមោច ត្រេឌីង សឺលូសិន។
លោក កែវ ឡង់ឌី អគ្គនាយក ក្រុមហ៊ុន ស្រមោច ត្រេឌីង សឺលូសិន បានឲ្យដឹងថា «ដោយសារដបទឹកដោះ Hegen មានសារៈសំខាន់ច្រើន ឆ្លើយតបនឹងអ្វីដែលជាតម្រូវការរបស់ឪពុកម្តាយ នៅក្នុងពិភពលោក ហើយក្នុងនោះ ក្រុមហ៊ុន ត្រេឌីង សឺលូសិន របស់យើង ក៏មានទស្សនៈវិស័យ ធ្វើយ៉ាងណាពាំនាំផលិតផល ដែលមានគុណភាពផលិតផល ដែលផ្តល់នូវភាពល្អៗដល់សង្គម»។
លោក កែវ ឡង់ឌី បានបន្តថា «ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលផ្តោតទៅលើការចែកចាយ ផលិតផលកុមារ ដែលមានឈ្មោះថា ស្រមោច ត្រេឌីង សឺលូសិន ខ្ញុំមានមោទនភាពចំពោះ Hegen ដោយសារផលិតផលនេះ ជាផលិតផលមួយ ជាដំណោះស្រាយ សម្រាប់ស្ត្រីទាំងឡាយ ដែលមានកូនតូច ហើយគាត់អាចចូលរួម បំបៅកូនដោយទឹកដោះ។ បច្ចុប្បន្ន ដបទឹកដោះ Hegen បាននឹងកំពុងលក់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចបណ្តាលខេត្តធំៗមួយចំនួន ដែលគិតមកត្រឹមថ្ងៃនេះ យើងមាន២៦ហាង ដែលមានវត្តមាន ដប Hegen ដែលភាគច្រើន នៅក្នុងភ្នំពេញ តាមគម្រោងត្រឹម៣ ទៅ៦ខែពីពេលនេះ យើងនឹងព្យាយាមឱ្យដប Hegen បានទៅដល់គ្រប់កន្លែងទាំងអស់នៅកម្ពុជា របស់យើង លើសពី១០០ហាង»។
វត្តមានរបស់ដបទឹកដោះ Hegen នៅកម្ពុជា នឹងចូលរួមចំណែក លើកកម្ពស់ ការបំបៅកូនដោយទឹកដោះនៅកម្ពុជា ជាក់ជាមិនខានជាក់ស្តែង ដបទឹក Hegen មិនត្រឹមតែជាដប បំបៅតែមួយមុខនោះទេ Hegen មានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ដបបូមទឹកដោះ ដបរក្សាទុកទឹកដោះ ផ្លែឈើ អាហារសំរន់ បបរកិន គ្រាប់ធញ្ញជាតិ នំ និងជាដបទឹកក្មេងៗ សម្រាប់យកទៅសាលា ឬជាដបទឹក កាហ្វេ លោកឪពុក អ្នកម្តាយផងដែរ។
ដបទឹកដោះ PPSU នេះត្រូវបានផលិតឡើយ ដោយរោងចក្រដែលមានស្តងដារ ISO 13485, 9001, 1401, OHSAS 18001, SGS and TUV និង US FDA មិនតែប៉ុណ្ណោះ Hegen ដំបូងបង្អស់ទទួលបានប៉ាតង់ពិភពលោកសម្រាប់ «ដបទឹកដោះដោយពុំចាំបាច់មូល ដោយគ្រាន់តែសង្កត់ដើម្បីបិទ កាច់ដើម្បីបើក»។ ជាមួយគ្នានោះ ក្បាលប្តូរ សីលីកុង (Silicone) របស់ដប Hegen គឺទន់ស្វិត ល្អបំផុត។
ក្នុងនោះ ដប Hegen ធននឹងសីតុណ្ហភាពខ្ពស់-20 អង្សារ-180អង្សារ និងអាចលាងសម្អាត ដោយប្រើម៉ាស៊ីនលាងមុខងារយ៉ាងសម្បូរបែប ទាំងអស់នេះ នឹងផ្តល់ភាពងាយស្រួល និងធ្វើឱ្យអ្នកម្តាយ បំបៅកូនបានយូរ ខែឆ្នាំតាមក្តីប្រាថ្នា។
គួរបញ្ជាក់ថា ផលិតផលលំដាប់ពិភពលោករបស់ប្រទេសសិង្ហបុរី នេះបានប្រគល់សិទ្ធិ ចែកចាយផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន ស្រមោច ត្រេឌីង សឺលូសិន ដែលជាក្រុមហ៊ុនឯកទេស ក្នុងការចែកចាយ និងផ្តល់សេវាចែកចាយ សម្ភារៈ ទាក់ទង នឹងទារកកុមារ និងស្ត្រីមានផ្ទៃពោះ៕