(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៨៦៥គ្រឿងរកឃើញល្មើសច្បាប់៤១២គ្រឿង (ម៉ូតូ៤២ភាគរយ) អប់រំ២០៥គ្រឿង និងផាកពិន័យ២០៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី៨ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួ១០៣៧គ្រឿង អប់រំ៦២គ្រឿង និងផាកពិន័យចំនួន២១២គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត២៦០គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៨ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២១,៧១៣គ្រឿង រកឃើញយានយន្តល្មើស ៣,២៧៧(ម៉ូតូ៥៧ភាគរយ) ក្នុងនោះអប់រំ១៦៨២គ្រឿង និងផាកពិន័យ១៥៩៥
(ម៉ូតូ១០០ភាគរយ)៕