(កំពត)៖ នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ អនុប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តកំពត និងជាប្រធាន​ក្រុមការងារចុះជួយស្រុកដងទង់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ អញ្ជើញចុះជួបសំណោះសំណាល និងសួសុខទុក្ខ សមាជិក សមាជិការ​គណបក្សប្រជាជនកម្ពុជា ស្រុកដងទង់ ខេត្តកំពត។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ បានលើកឡើងថា កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង នៅតែជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀត សម្រាប់បក្ស ព្រោះជាកត្តានាំមកនូវជ័យជំនះ ហើយមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវបន្តចុះជាប់ជាមួយប្រជាជន និងសមាជិកបក្ស អនុវត្តការចិញ្ចឹមចលនា ជួយក្តាប់សតិអារម្មណ៍នយោបាយ និងជួយដោះស្រាយសម្រាលការលំបាករបស់ពួកគាត់ តាមលទ្ធភាពជាក់ស្តែង និងបម្រើរាស្រ្ដ ដោយជួយដោះស្រាយការលំបាករបស់ពួកគាត់។

បើតាម នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេស ហើយគណបក្សប្រជាជនយើង គឺបានរំដោះជាតិទឹកដី និងកសាងប្រទេសរីកចម្រើន មកទល់សព្វថ្ងៃនេះ មានគណបក្សប្រជាជន គឺច្បាស់ជាមានសន្តិភាព និងវឌ្ឍនៈភាពសង្គម ហើយជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា​ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជា​ ដែលអ្វីៗទាំងអស់គឺកើតចេញពីពលិកម្មរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា​ ដូច្នេះ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺបោះឲ្យខ្លួនឯង​។

លោកបានថ្លែងអំណរគុណ​ និងអំពាវនាវ​ អ្នកចូលរួម និងប្រជាពលរដ្ឋទូទាំងស្រុកដងទង់ ខេត្តកំពត​នេះ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិកន្លងមក​ និងសូមបន្តបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនបន្តទៀតដើម្បីអភិវឌ្ឍន៍ឃុំ​ សង្កាត់យើងទាំងអស់គ្នា​បន្ថែមការរីកចម្រើន ដើម្បីអនាគតយើង​ អនាគតកូនចៅយើង​គ្រប់គ្នា​​​។

ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ ​បានឧបត្ថមថវិកា​ចំនួន​២០,០០០​ដុល្លារ ក្នុងនោះចំនួន​១០,០០០ដុល្លារជូនគណបក្សខេត្ត និង​១០,០០០ដុល្លាជូនគណបក្សស្រុកដងទង់ រួមជាមួយអាវដៃវែងចំនួន​២៥០អាវ៕