(ភ្នំពេញ)៖ កីឡាករប្រដាល់ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា និងជាកីឡាករប្រចាំក្លឹបក្រសួងការពារជាតិ លោក ម៉ឺន សុភា ដែលត្រូវបានទស្សនិកជននិយមវិស័យកីឡាប្រដាល់ដឹងថា លោកគឺជាកីឡាករមួយរូប ដែលមានថ្វីដៃខ្លាំង និងល្បីលើឆាកអន្តរជាតិទៀតផង ខណៈការប្រកួតភាគច្រើន លោកបានផ្តួលគូប្រកួត និងដណ្តើមជ័យជំនះ ធ្វើឲ្យទស្សនិកជនមិនខកបំណងឡើយ។
ដោយឡែក បើងាកមកជីវិតឯកជនវិញ លោក ម៉ឺន សុភា បច្ចុប្បន្នគឺនៅលីវទេ ប៉ុន្តែលោកកំពុងតែមានបំណងរៀបការនៅរយៈពេលប៉ុន្មានឆ្នាំឆាប់ៗខាងមុខនេះផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺលោកនឹងសម្រាក់ពីវិស័យប្រដាល់នេះ បន្ទាប់ពីរៀបការហើយ ប្រមាណជាង ២ ទៅ ៣ឆ្នាំទៀត។
ជាមួយគ្នានេះផងដែរ បន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់ ក្នុងកិច្ចសម្ភាសន៍របស់កីឡាករសម្បុរខ្មៅស្រអែម លោក ម៉ឺន សុភា តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmer Talking កាលពីថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ លោកបានបកស្រាយថា លោក ជាកូនទី៥ ក្នុងគ្រួសារមួយដែលមានបងប្អូន ៦នាក់ ហើយលោកជាកូនទី ៣ ខណៈក្នុងនោះ បងប្អូនរបស់លោក មាន ស្រី៣ និងប្រុស៣នាក់។ ការចូលក្នុងវិស័យប្រដាល់នេះ ផងដែរ គឺជាអាជីព ដែលលោកស្រឡាញ់ បើទោះបីជា បងប្រុសរបស់លោក ចង់ឲ្យលោកធ្វើជាអ្នកជំនួញក៏ដោយ។
ដោយឡែក បើងាកមករឿងរ៉ាវផ្ទាល់ខ្លូនវិញ លោក ម៉ឺន សុភា បានទម្លាយថា «លោកបម្រុងនឹងរៀបការសាងជិវិតគ្រួសារនៅអំឡុងឆ្នាំនេះហើយ ខណៈឪពុកម្តាយទាំងសងខាងមិនជំទាស់ឡើយ ពោលគឺឲ្យតែកូនស្រឡាញ់ គិតថារួមរស់ជាមួយគ្នានៅថ្ងៃអនាគតបាន គឺគាត់យល់ព្រម។ បន្ថែមពីនេះទៀត លោក បានថ្លែងថា បន្ទាប់ពីរៀបការហើយ លោកប្រហែលជាបន្តអាជីពនេះ ប្រហែលជាពីរឆ្នាំទៀតទេ គឺលោកនឹងឈប់ពីវិស័យប្រដាល់នេះតែម្តង»។
គួរបញ្ជាក់ថា ជាមួយនឹង លោក ម៉ឺន សុភា មិនត្រឹមតែជាកីឡាករឆ្នើម មានថ្វីដៃល្អមួយរូបនោះទេ បើងាកមកការងារសិល្បៈវិញ លោក ក៏ធ្លាប់បានសម្តែងខ្សែភាពយន្តជាច្រើនផងដែរ លោកក្នុងនោះ មានទាំងតួឯក និងតួផ្សេងៗទៀត។ ដើម្បីកុំឲ្យខាតពេលយូរ ចង់ដឹងថា លោកបកស្រាយអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖