(ភ្នំពេញ)៖ ជាការឆ្លើយតបទៅលោក ជុន ច័ន្ទបុត្រ, ដោយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះលោក រដ្ឋា វិសាល អតីតបុគ្គលិកល្បីឈ្មោះមួយរូបរបស់វិទ្យុអាស៊ីសេរី បានចំណាយពេលជិត១ម៉ោងថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News វាយបកទៅវិញជុំវិញការលើកឡើងខុសការពិតទាំងឡាយ របស់លោក ជុន ច័ន្ទបុត្រ។
ការប្រតិកម្មវាយបករបស់ពីសំណាក់លោក រដ្ឋា វិសាល នៅពេលនេះធ្វើឡើងបន្ទាប់លោក ជុន ច័ន្ទបុត្រ អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បាននិយាយកាឡៃការពិតរបស់ ជុំវិញការពឹងពាក់មន្រ្តីយោធាកងពលតូចលេខ៧០ ដើម្បីការពារសុវត្ថិភាពខ្លួន និងការលើកឡើងថា លោក ម៉ៅ សុផាន់ និងលោក រដ្ឋា វិសាល ជាអ្នកផ្តល់ព័ត៌មានសំងាត់ឲ្យរូបលោក ព្រមទាំងនិយាយក្រឡៃការពិតចំណុចផ្សេងៗចំនួនទៀត តាមរយៈកិច្ចសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។
ដើម្បីដឹងការពិតយ៉ាងណានោះ, សូមស្តាប់ការលើកឡើងរបស់លោក រដ្ឋា វិសាល៖