(កំពង់ស្ពឺ)៖ គណៈប្រតិភូវៀតណាមនៃខេត្តវិញឡុង ប្រទេសវៀតណាម ដឹកនាំដោយលោក Ngyen Van Quang អភិបាលខេត្តវិញឡុង និងលោក Tran Vanron ប្រធានលេខាបក្សខេត្តវិញឡុង បានសន្យាពង្រឹងសាមគ្គីភាពចាប់តាំងពី ក្រុង ស្រុក រហូតដល់មូលដ្ឋានផ្សេងៗទៀត ជាពិសេសចំណងមិត្តភាពរបស់យុវជនជំនាន់ក្រោយ។
ការអះអាងនេះ បានឡើងក្នុងពេលដែល គណៈប្រតិភូវៀតណាម បានមកជូនពរក្នុងឱកាសឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ នៃខេត្តកំពង់ស្ពឺ និងទទួលជួបដោយលោក វ៉ី សំណាង អភិបាលខេត្ត, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨។
ក្នុងពិធីជំនួបលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺ និងខេត្តវិញឡុងរបស់ប្រទេសវៀតណាមបានរឹតចំណងសាមគ្គីគ្នាជាយូរមកហើយ ប្រជាជនខេត្តកំពង់ស្ពឺ បានទទួលផលប្រយោជន៍ជាច្រើនពីខេត្តវិញឡុង ក្នុងនោះមានទាំងវិស័យពានិជ្ជកម្ម និងការទូត ។
អភិបាលខេត្តកំពង់ស្ពឺបានបន្តថា ខេត្តវិញឡុងរបស់វៀតណាមតែងតែបានជួយ ជានិច្ចរាល់ការខ្វះខាតរបស់ខេត្តកំពង់ស្ពឺ ក្នុងនោះកន្លែងស្នាក់នៅរបស់អង្គភាព កងកម្លាំងប្រដាប់ទាំង៣ប្រភេទរបស់ខេត្តកំពង់ស្ពឺត្រូវបានជួយជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំនៃទាំងពីរ បានព្រមព្រៀងគ្នាសហប្រតិបត្តិការ សាមគ្គីភាព និងគ្នាចាប់តាំងពីក្រុង ស្រុក និងបន្តដល់យុវជនជំនាន់ក្រោយថែមទៀត ។
លោក Ngyen Van Quang អភិបាលខេត្តវិញឡុង បានលើកឡើងថា ប្រទេសយើងទាំងពីរ បានស្រឡាញរាប់អាន សាមគ្គីគ្នាយោគយល់គ្នា ជាពិសេសជាប្រទេសភូមិផងរបងជាមួយគ្នា ដែលធ្លាប់បានតស៊ូជាមួយគ្នា។ លោកអភិខេត្តវិញឡុងបានបន្តថា ខេត្តវិញឡុង និងបន្តការសាមគ្គីគ្នាដល់យុវជន ជំនាន់ក្រោយ ហើយសម្រួលឲ្យយុវជនរវាងប្រទេសទាំងពីរ និងបានជួបគ្នារឹត ចំណងសាមគ្គីគ្នាបន្តទៀត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តវិញឡុង តំណាងឲ្យប្រជាជនវៀតណាម សូមជូនពរក្នុងឱកាសចូលឆ្នាំថ្មីចំពោះមន្ត្រីរាជ ការ ក៏ដូចជាប្រជាជនក្នុងខេត្តកំពង់ស្ពឺបានជួបតែសេចក្តីសុខ រស់នៅជួបតែភាព រីកចម្រើន៕