(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បានថ្លែងថា លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានធ្វើនយោបាយពិសពុលណាស់ ទើបបានជាលោក មិនបានផល ហើយរងគ្រោះដូចសព្វថ្ងៃ។
លោក សុខ ឥសាន បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យ ចរិតពិសពុល នៃនយោបាយរបស់ទណ្ឌិតសម រង្សី ដែលមិនអាចបានផលនោះ រួមមានដូចជា៖
១៖ ទណ្ឌិតសម រង្សី ជាជនក្រៅសង្គម គ្មានតួនាទីអ្វីមកកំណត់ ឬ បញ្ជារបណ្តាប្រទេសតាមចិត្តចង់នោះទេ។
២៖ ការអំពាវនាវឲ្យបណ្តាប្រទេសកុំឲ្យផ្តល់ជំនួយមកកម្ពុជា មិនមានប្រសិទ្ធភាពអីទេ ។ បណ្តាប្រទេសនៅតែបន្តផ្តល់ជំនួយមកឲ្យកម្ពុជាតាមតម្រូវការនៃការកសាងនិងអភិវឌ្ឈន៏ប្រទេសកម្ពុជាដដែល ។
៣៖ ការញុះញង់ឲ្យប្រជាជននិងកងទ័ពងាកមកប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា កំពុងត្រូវបានប្រជាជននិងកងទ័ពចងកំហឹងនិងកំពុងរកមុខខទណ្ឌិត សម រង្សី ដេីម្បីកម្ទេចចោល ។
៤៖ ការញុះញង់មិនឲ្យប្រជាជនកម្ព្ជុជាទៅបំពេញកាតព្វកិច្ចក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខ មិនមានប្រជាជនណាយកចិត្តទុកដាក់ទេ ប្រជាជនបានទៅចុះឈ្មោះបាន ជាង ៨៤ភរ នឹងអញ្ជេីញទៅបោះឆ្នោតជាមិនខាន ។
៥៖ ការហាមឃាត់អន្តរជាតិមិនឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោតនិង រាជរដ្ឋាភិបាលកេីតចេញពីការបោះឆ្នោត ជាការគួរឲ្យអស់សំណេីចណាស់ ទណ្ឌិតសម រង្សី មានសិទ្ធិស្អីមកបញ្ជារអន្តរជាតិឲ្យធ្វេីតាមខ្លួននោះ?
៦៖ ជាការហួសចិត្តណាស់ ដែលខ្លួនឯងរត់ចោលស្រុក មិនហ៊ានចូលស្រុក មកអំពានាវឲ្យប្រជាជនទៅរួបរួមជាមួយខ្លួនបំផ្លាញជាតិ ដែលកំពុងរីកចម្រេីនសម្បូរសប្បាយនោះ៕