(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ បានបញ្ចប់ការប្រកួតសន្សំពិន្ទុប្រចាំសប្ដាហ៍ទី៤ នៃជើងទី១ ចំនួន ៣ប្រកួត ខណៈថ្ងៃនេះ នឹងមាន ៣ប្រកួតផ្សេងទៀត សុទ្ធសឹងជាគូជក់ចិត្តដូចគ្នា នៅលើទីលានចំនួន៣ គឺពហុកីឡដ្ឋានជាតិ កីឡដ្ឋានអគ្គិសនីកម្ពុជា និងកីឡដ្ឋានខេត្តស្វាយរៀង។

ដូច្នេះសូមភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តកីឡាករ និងក្រុមនីមួយៗ ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ដោយឡែកលទ្ធផល ៣ប្រកួតម្សិលមិញ សុទ្ធតែជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ពោលគឺក្រុមខ្លាំងវិសាខា បានបរាជ័យក្រោមថ្វីជើងក្រុមអាស៊ីអឺរ៉ុប ក្នុងលទ្ធផល ២-០។ ឯក្រុមការពារតំណែងជើងឯកបឹងកេតអែហ្វស៊ី បានត្រឹមវាយបកតាមស្មើក្រុមសូលទីឡូអង្គរ ១-១ ចុងម៉ោង។ ចំណែកក្រុមណាហ្គាវើល បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ ទាំងពិបាក ។ ក្រោយបញ្ចប់ការប្រកួតនេះ លទ្ធផលបណ្ដោះអាសន្នក្រុមណាហ្គាវើល និងបឹងកេត កំពុងឈរលំដាប់កំពូលតារាងរៀងៗខ្លួន ដោយមាន ១០ពិន្ទុក្នុងដៃ ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួត ៣គូចុងក្រោយក្នុងសប្ដាហ៍ទី៤ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖