ម្តាយក្មេក នាយឧត្តមសេនីយ៍ ធឹម សុផា ទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៧០ឆ្នាំ
07-04-2018 21:34
(ភ្នំពេញ)៖ លោកស្រី គឹម ព្រុក ភរិយារបស់លោក វ៉ាន់ ណយ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងត្រូវជាម្តាយក្មេករបស់នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅវេលាម៉ោង ០២៖៥៥នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ដោយជរាពាធ ក្នុងជន្មាយុ៧០ឆ្នាំ។
បច្ចុប្បន្នសពលោកស្រី គឹម ព្រុក កំពុងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ៣៨ ផ្លូវ៣៤៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពនឹងត្រូវដង្ហែទៅធ្វើពិធីបូជានៅ វត្តទួលទំពូង ត្រូវនឹងថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៣៖០០នាទីរសៀល។
ដំណឹងនេះទុកជាការអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកឧញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមតាមការគួរ៕