(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,០៨៥គ្រឿង រកឃើញល្មើសច្បាប់ ៥៥៩គ្រឿង (ម៉ូតូ ៦៩ភាគរយ) អប់រំ ២១៤គ្រឿង និងផាកពិន័យ ៣៤៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន ១,៥០៦គ្រឿង អប់រំ ៨០គ្រឿង និងផាកពិន័យចំនួន ២២៥គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត ៥៨៩គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៩,៨៤៨គ្រឿង រកឃើញយានយន្តល្មើស ២,៨៦៥(ម៉ូតូ៥៧ភាគរយ) ក្នុងនោះអប់រំ១,៤៧៧គ្រឿង និងផាកពិន័យ ១,៣៨៨គ្រឿង៕