(រតនគិរី)៖ លោក មឿន ពេជ្រ ម្ចាស់មជ្ឈមណ្ឌលថែទាំរថយន្ត ពេជ្រ រស្មីចែកចាយផលិតផលប្រេងម៉ាស៊ីនA៩ មានទីតាំងនៅភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី,ដោយលោករៀបរាប់ប្រាប់បណ្តាញព័ត៌មានFresh Newsនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨នេះថា ប្រេងម៉ាស៊ីនម៉ាកA៩នេះ ជាផលិតផលនាំចូលពីប្រទេសបារាំងមានគុណភាពល្អ ហើយអតិថិជនជាវយកទៅប្រើប្រាស់ គឺជួយរថយន្តពួកគេដូចជាស៊ីសាំងតិច,បន្ថយកំដៅរថយន្ត,ការសឹករិចរិលចលនាម៉ាស៊ីន។

ម្ចាស់មជ្ឈមណ្ឌលថែទាំរថយន្តរូបនេះបន្តថាអតិថិជនជាវយកទៅប្រើប្រាស់មានការសរសើរថាមានគុណភាពល្អ ដូច្នេះអ្នកប្រើប្រាស់រថយន្តគួរតែយកប្រេងម៉ាស៊ីនA៩។

លោកបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីតបស្នងដល់អតិថិជនអ្នកប្រើប្រាស់ប្រេងម៉ាស៊ីនម៉ាកA៩នោះនៅរាត្រីថ្ងៃស្អែក(ទី៨​ខែមេសាឆ្នាំ២០១៨)ក្រុមហ៊ុនបានរៀបចំកម្មវិធីចាប់ឆ្នោតយករង្វាន់ដូចជាម៉ូតូហុងដា C១២៥ សេរី២០១៨ (១គ្រឿង)កង្ហារហាត់ថារីចំនួន (២៥គ្រឿង)និងប្រេងម៉ាស៊ីនម៉ូតូ៦៨រង្វាន់ផងដែរ ។

សូមស្តាប់កិច្ចសម្ភាសដូចខាងក្រោម៖