ដាច់ភ្លើងនៅផ្លូវវេងស្រេង ខណ្ឌមានជ័យ ដោយសារក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្ដូរបង្គោល តែនឹងមានឡើងវិញល្ងាចនេះ
07-04-2018 15:23
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅវេលាម៉ោង០២៖៣៥នាទីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងP1740-F2 ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការប្តូរបង្គោលបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណា អគ្គិសនីកម្ពុជា នឹងភ្ជាប់ជូនឲ្យអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០៤៖០០នាទីល្ងាចថ្ងៃនេះ ដោយឡែកមូលហេតុ ដែលនាំឲ្យមានការផ្លាស់ប្ដូរបង្គោលនេះ បន្ទាប់ពីបង្គោលភ្លើងនេះ ត្រូវបានរថយន្ដបុកបណ្ដាលឲ្យបាក់នាពេលកន្លងទៅ។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏ការយោគយល់ និងការអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ពីសំណាក់អថិតិជនរបស់ខ្លួនផងដែរ៕