(ភ្នំពេញ)៖ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើង និងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ «រាត្រីជួបជុំដៃគូអាជីវកម្មក្រុមហ៊ុន អិន ស៊ី អិច» ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ សូហ្វីហ្វីតែល ភូគីត្រា ភ្នំពេញ នាល្ងាចថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨ នេះ ក្រោមការចូលរួមរបស់ ថ្នាក់ដឹកនាំក្រុមហ៊ុន អិន ស៊ី អិច ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានមកពីស្ថាប័ននានា ជាង២០០នាក់។
នៅក្នុងរាត្រីដ៏អស្ចារ្យនោះ ក្រុមហ៊ុន អិន ស៊ី អិច បានបើកទំព័រថ្មីមួយទៀត សម្រាប់ឧស្សាហកម្មម៉ូតូ ជាមួយនឹងពិធីតាំងបង្ហាញមុនផ្លូវការម៉ូតូម៉ាក ហុងដា PCX150 ស៊េរីថ្មីក្រោមគោលគំនិត Born Perfection ដែលមានការរួមបញ្ចូលគ្នា រវាងបច្ចេកវិទ្យាចុងក្រោយដ៏ទំនើបបំផុត ភាពទាន់សម័យបំផុត និងប្រណិតបំផុត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់អតិថិជនហុងដា ដែលនិយមភាពល្អឥតខ្ចោះ នៃម៉ូតូស៊េរីថ្មីនេះ ដែលនាំមកនូវលក្ខណៈពិសេសៗ ដែលពោរពេញដោយ ប្រណិតភាព ដូចជា៖
NEW DART LINER / LED HEADLIGHTភ្លើងចង្កៀងមុខ LED រចនាឡើងជាមួយការច្នៃប្រឌិតល្អឥតខ្ចោះបង្ហាញនូវភាពទាន់សម័យភ្ជាប់ជាមួយភ្លើងឌឺមី LED ពោរពេញដោយភាពអស្ចារ្យទាក់ទាញគ្រប់ក្រសែភ្នែកNEW WELCOME LIGHTថ្មី!ថ្មី!ថ្មី ជាលើកដំបូងបង្អស់សម្រាប់ម៉ូតូហុងដា ជាមួយពន្លឺ LED បញ្ចាំងទៅក្រោម បង្កើននូវកំរិតប្រណីតភាពដ៏អស្ចារ្យ និងលេចធ្លោបំផុតគ្មានគូប្រៀប Honda SMART KeySMART Key ជាឧបករណ៍ដ៏អស្ចារ្យ ប្រកបដោយភាពច្បាស់លាស់ ជាមួយមុខងារល្អឥតខ្ចោះចំនួន៣
១- ប៊ូតុងឆ្លើយតប ជាមួយភ្លើង Welcome Light និងបន្លឺសម្លេងងាយស្រួល ក្នុងការស្វែងរក
២- ប៊ូតុងការពារចោរកម្ម ដោយសម្លេងរោទ៍ នៅពេលដែលមានការបំលាស់ទី ឬរំញ័រ
៣- ប៊ូតុងបើក ឬបិទ លើប្រព័ន្ធដំណើរការ រវាង SMART Key និង SMART Controller ដើម្បីបង្កើនសុវត្ថិភាពខ្ពស់។
LED TAIL LIGHT
ថ្មី! ទាន់សម័យបំផុតជាមួយនឹងភ្លើងចង្កៀងក្រោយ បែប LED រចនាបទលេចធ្លោគ្រប់ជ្រុង ភ្លឺច្បាស់ បន្ថែមរសនិយមដល់អ្នកបើកបរ។
CONSOLE BOX WITH POWER OUTLET
កាន់តែងាយស្រួល ជាមួយនឹងប្រអប់ដាក់សម្ភារៈមានខ្នាតធំ ព្រមទាំងមានប្រព័ន្ធសាកថ្ម ធ្វើឲ្យជីវិតកាន់តែរស់រវើក និងទាន់សម័យ។
LUGGAGE BOX WITH SEAT STOPPER
ប្រអប់ដាក់ឥវ៉ាន់ដ៏ធំ និងមានចំណុះរហូតដល់២៨ លីត្រ មានមុខងារល្អឥតខ្ចោះ ដែលអាចដាក់មួកសុវត្ថិភាពខ្នាតធំបាន ឬមានភាពងាយស្រួលក្នុងការដាក់សម្ភារៈផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះ កែបអង្គុយប្រកបដោយផាសុខភាព។
NEW ALLOY WHEELS WITH MICHELIN TYRE
ជាលើកដំបូងដែលសំបកកង់ Michelin បំពាក់លើម៉ូតូ មានទំនុកចិត្តនៅក្នុងការធ្វើចលនា ស្តង់ដាដូចគ្នានឹងរថយន្តហុងដា ប្រកបភាពស្វិតធន់ ផ្តល់សុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុត។
ស័ក្តិសមសម្រាប់អ្នកនិយមភាពល្អឥតខ្ចោះ និងដំបូងគេបង្អស់ នៃបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលបានរួមបញ្ចូលគ្នា រវាងការរចនាដ៏ល្អផ្តាច់គេ ជាមួយការច្នៃប្រឌិតចុងក្រោយ ដែលឆ្លុះបញ្ចាំង ពីឧត្តមភាពដ៏ខ្ពងខ្ពស់ឥតខ្ចោះ គ្មានគូរប្រៀប!។
សូមបញ្ជាក់ថា អតិថិជនទាំងអស់ នឹងអាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ ទូទាំងប្រទេស នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៨ខាងមុននេះ៕