(ភ្នំពេញ)៖ លីគទទួលបានការគាំទ្រខ្លាំង ទើបមានក្រុមជម្រើសជាតិខ្លាំង កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ! ពានរង្វាន់មិត្ដហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នៅថ្ងៃទី០៧ ខែមេសានេះ នឹងមាន ៣ប្រកួតសុទ្ធសឹងជាជំនួបដ៏ជក់ចិត្ត ត្រូវជួបតតាំងគ្នាលើទីលានចំនួនពីរ ពិសេសគឺជំនួបគូឯកប្រចាំសប្ដាហ៍រវាងក្រុមខ្លាំងភ្នំពេញក្រោន និងក្រុមណាហ្គាវើលតែម្ដង ។
បច្ចុប្បន្នភ្នំពេញក្រោន និងណាហ្គាវើល សុទ្ធតែជាក្រុមឈរលំដាប់ ៤ក្រុមកំពូលតារាង(Top-4) ដោយមាន ៧ពិន្ទុស្មើគ្នា គ្រាដែលជំនួបលើទីលានកីឡដ្ឋាន RSN នាវេលាម៉ោង ៦ល្ងាចនេះ គ្រូបង្វឹកក្រុមទាំងពីរ សុទ្ធតែប្ដេជ្ញាចិត្តស្វែងរក ៣ពិន្ទុបន្ថែមរៀងៗខ្លួន ដើម្បីរក្សាកៅអី Top-4 របស់ខ្លួន ។ ក្នុងនោះលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ហ៊ានអះអាងថា បើក្រុមខ្លួនមិនបាន ៣ពិន្ទុ លោកក៏មិនបណ្ដោយឲ្យក្រុមភ្នំពេញក្រោនបាន ៣ពិន្ទុដែរ គឺយ៉ាងហោចត្រូវស្មើគ្នា ។
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើទឹកចិត្តដល់កីឡាករនៃក្រុមនីមួយៗ ។ ចំណែក ២ប្រកួតទៀត ក៏មិនធម្មតាដែរ ដូចជាក្រុមការពារតំណែងជើងឯកបឹងកេត ជួបក្រុមចំណូលថ្មី សូលទីឡូអង្គរ និងក្រុមជើងខ្លាំងក្មេងខ្ចី វិសាខា ប៉ះក្រុមកំពុងឡើងជើងអាស៊ីអឺរ៉ុបជាដើម ។
ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៤ នៃពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨៖