(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហោះសារ និងរូបភាពជាច្រើនសន្លឹក ស្តីពីការប្រារព្ធពិធីរំលឹកខួបអាពាហ៍ពិពាហ៍ គម្រប់៤២ឆ្នាំ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលរៀបចំឡើងនៅថ្ងៃម្សិលមិញ នាភូមិគ្រឹះថ្មីរបស់សម្តេចតេជោ នាក្រុងតាខ្មៅ ខេត្តកណ្តាល។
ជាមួយនឹងបង្ហោះរូបថតជាច្រើនសន្លឹកហើយនោះ សម្តេចបានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា «ម្សិលមិញ ថ្ងៃ៦ មេសា ២០១៨ ធ្វើពិធីជួបជុំរំលឹកខួប៤២ឆ្នាំ នៃការរៀបការ ឬ៤៤ឆ្នាំ នៃថ្ងៃជួបមុខគ្នាដំបូងរវាង ខ្ញុំនិងភរិយាខ្ញុំ។ កូន៥គូត្រូវជា១០នាក់ រួមជាមួយចៅប្រុស ចៅស្រី២០នាក់ទៀត គឺជាគ្រួសារដ៍ធំមួយខុសប្លែកពី៤២ឆ្នាំមុន ដែលខ្ញុំ និងភរិយាមានតែ២នាក់ប្តីប្រពន្ធ»។
សូមជម្រាបថា នៅថ្ងៃម្សិលមិញ នាឱកាសប្រារព្ធពិធីរំលឹកខួបអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ គេឃើញមានភ្ញៀងកិត្តិយស សុទ្ធសឹងតែថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោកឧកញ៉ា អ្នកឧញ៉ា អ្នកជំនួញ ពាណិជ្ជកម្មចូលរួមយ៉ាងអធិកអធម៕