(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រាប់ឲ្យ ធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបញ្ជូនព័ត៌មានគណនីជនជាតិអាមេរិក ដែលត្រូវរាយការណ៍សម្រាប់ឆ្នាំ២០១៧ មកឲ្យអគ្គនាយកដ្ឋានពន្ធដារ នៅមុនថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការតម្រូវឲ្យបញ្ជូនព័ត៌មាននេះ ធ្វើឡើងអនុលោមតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងដើម្បីអនុវត្តច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក (FATCA)៕