
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
អភិបាលខេត្តស្ទឹងត្រែង ប្រគល់លិខិតសរសើរដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឆ្នាំ២០១៧
06-04-2018 23:23
(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញប្រគល់ប័ណ្ណសរសើ និងលិខិតសរសើរ ព្រមទាំងថវិការង្វាន់ជ័យលាភី ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៧។
ពិធីដែលបានធ្វើនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ព្រមទាំងមន្ដ្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
បើតាមលោកអភិបាលខេត្ត ក្នុងចំណោមឃុំ សង្កាត់ទាំង៣៤ ក្នុងខេត្តស្ទឹងត្រែង មានឃុំចំនួន១៩ ទទួលបានជ័យលាភីប្រភេទលេខ១ ឃុំសង្កាត់ចំនួន១២ ទទួលបានជ័យលាភីប្រភេទលេខ២ និងឃុំ សង្កាត់ចំនួន០៣ ទទួលបានជ័យលាភីប្រភេទលេខ៣៕