(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង និងលោក វៃ ជីវ័ន្ត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ លោក រដ្ឋា វិសាល ផ្ញើលិខិតចំហរជូនលោក ជុន ច័ន្ទបុត្រ ដែលកំពុងព្យាយាមកាឡៃរឿងពិត
២៖ សំណុំរឿងកាត់ដី៤ខេត្តឲ្យវៀតណាម៖ យុវជនមួយក្រុមទៀតនៅខេត្តមណ្ឌលគិរី អះអាងថា «ខ្ញុំមិនយល់ព្រមទេ ដែលគាត់ជាអ្នកដឹកនាំមួយបែរជាសន្យាកាត់ទឹកដីឱ្យគេ»
៣៖ ក្រសួងធនធានទឹក ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញបញ្ហាអាកាសធាតុភ្លៀងកក់ខែ មុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
៤៖ នៅព្រឹកថ្ងៃនេះព្រះមហាក្សត្រកម្ពុជា យាងចូលរួមក្នុងពិធីសម្ពោធមហាសាលប្រជុំ Nalada Mahavihara និងពិធីបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ រយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុន
៥៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរការដាក់ឲ្យដំណើរការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ
៦៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចុងសប្តាហ៍នេះ ដើម្បីចុះកិច្ចព្រមព្រៀងលើជំនួយជាង៩០លានដុល្លារ
៧៖ សំប៉ានលាសំពៅ៖ បក្សភ្លើងទៀននឹងចូលរួមក្នុងការបោះឆ្នោត ?
* ព័ត៌មានអន្តរជាតិ ( International News)
១៖ តុលាការកូរ៉េខាងត្បូង «កាត់ទោស លោកស្រី ផាក គឺនហេ ដាក់ពន្ធនាគារ ២៤ឆ្នាំ និងពិន័យជាប្រាក់ ១៧លានដុល្លារ»
២៖ ការសងសឹកគ្នារវាងមហាយក្សចិន និងសហរដ្ឋអាមេរិក «កាន់តែធ្ងន់ធ្ងរខ្លាំងឡើង» ខណៈលោក ត្រាំ ទើបបន្ថែមពន្ធ ១០០ពាន់លានដុល្លារទៀត លើទំនិញនាំចូលពីចិន!
៣៖ ប្រធានាធិបតីរុស្ស៊ី «គ្រោងបំពេញទស្សនកិច្ចនៅចិន» ស្របពេលក្រុមប្រទេសលោកខាងលិច កំពុងបន្ថែមសម្ពាធលើមហាយក្សទាំងពីរ
៤៖ សហរដ្ឋអាមេរិក «ប្រកាសយល់ព្រមលក់សព្វាវុធតម្លៃ ១.៣ពាន់លានដុល្លារ ដល់អារ៉ាប៊ីសាអូឌីត»
៥៖ អគ្គរដ្ឋទូតរុស្ស៊ីព្រមានអង់គ្លេស៖ «អ្នកកំពុងប្រឡែងលេងជាមួយភ្លើងហើយ, អ្នកនឹងសុំទោសទីក្រុងម៉ូស្គូ»
៦៖ តុលាការប្រេស៊ីល ប្រាប់ទៅអតីតប្រធានាធិបតី៖ ព្រមប្រគល់ខ្លួនតាមសម្រួល ឬចង់ឲ្យប៉ូលិសចូលទៅចាប់ខ្លួន?
៧៖ ម៉ិចស៊ីកូកំពុងក្តៅក្រហាយ ខណៈលោក ដូណាល់ ត្រាំ «ចង់ពង្រាយកងកម្លាំងដល់ទៅ ៤,០០០នាក់ តាមព្រំដែននៃប្រទេសទាំងពីរ» រហូតដល់របងកសាងរួច
៨៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី «ប្រកាសរំលាយសភា» និងត្រៀមរៀបចំការបោះឆ្នោត! ៕