(ភ្នំពេញ)៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ជិតចូលមកដល់នាពេលខាងមុខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានសាមគ្គីគ្នាប្រារព្ធពិធីសូត្រមន្ត បណ្តេញគ្រោះឧបទ្រពចង្រៃ ប្រោះព្រំលើករាសីនៅទីស្ដីការក្រសួងការងារ និងចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។

នាឱកាសនោះ ថា្នក់ដឹកនាំនៃក្រសួងការងារ ក៏បានជូនពរជ័យ សិរីសួស្ដីដល់មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួងការងារគ្រប់ជាន់ថ្នាក់ សូមប្រកបតែនឹងពុទ្ធពរបួនប្រការ សម្រេចជោគជ័យគ្រប់ភារកិច្ច និងពង្រឹងស្មារតីបម្រើជាតិមាតុភូមិឲ្យចម្រើនរុងរឿងទៅមុខ៕