(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៨៦៩គ្រឿង រកឃើញល្មើសច្បាប់៣៥៣គ្រឿង (ម៉ូតូ៦១ភាគរយ) អប់រំ១៨៩គ្រឿង និងផាកពិន័យ១៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន៥៣២គ្រឿង អប់រំ៩៨គ្រឿង និងផាកពិន័យចំនួន១០៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥៩៣គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៦,៧៦៣គ្រឿង រកឃើញយានយន្តល្មើស ២,៣០៦(ម៉ូតូ៥៧ភាគរយ) ក្នុងនោះអប់រំ១,២៦៣គ្រឿង និងផាកពិន័យ១,០៤៣គ្រឿង៕