(ព្រះសីហនុ)៖ រឿងវ៉ាវអយុត្តិធម៌ របស់ប្រជាពលរដ្ឋស្លូតត្រង់គ្រួសារធំមួយ ដែលត្រូវបានរងការរំលោភដីធ្លី វាយធ្វើបាប និងដុតផ្ទះចោល នៅភូមិអូត្រាវ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បើទោះបីជាអាជ្ញាធរខេត្តព្រះសីហនុ ចេញប័ណ្ណផ្តល់កម្មសិទ្ធិស្របច្បាប់រួចហើយក្តី ក៏ត្រូវបានជនអាងអំណាចតាមយាយឺ រុកគួនមិនឲ្យគ្រួសារនេះរស់នៅបានសុខឡើយ ពោលគឺជននោះនៅតែ បន្តដាក់ពាក្យប្តឹងទៅតុលាការ ជាបន្តបន្ទាប់។
តាយាយដែលមានអាយុជាង៨០ឆ្នាំហើយ រួមនឹងកូនចៅដែលរងទុក្ខបុកម្មេញ ពីជនអាងអំណាងលុយកាក់នេះ គឺលោកតា វ៉ាន់ វង្ស អាយុ៨៥ឆ្នាំ និងលោកយាយ អ៊ូច ផង់ អាយុ៨១ឆ្នាំ បច្ចុប្បន្នរបស់នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងកូនរបស់គាត់មួយចំនួន។ ចំណែកអ្នកដែលតាមធ្វើទុក្ខបុកម្មេញ ក្រុមគ្រួសារតាយាយនេះ មានឈ្មោះ យូ ចន្ថា ភេទស្រី អាយុ៥០ឆ្នាំ សញ្ជាតិខ្មេរ រស់នៅភូមិព្រែព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយទ្រាំមិនបាននឹងអំពើរបស់ឈ្មោះ យូ ចន្ថានេះ តាយាយ និងកូនចៅបានដាក់សំណើទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងយុត្តិធម៌ ដែលតែងតែខ្វាយខ្វល់គ្រប់វិនាទី ចំពោះសុខទុក្ខប្រជាពលរដ្ឋនោះ សុំឲ្យផ្តល់យុត្តិធម៌ជួនពួកគាត់។
ជាមួយគ្នានេះ តាយាយ និងគ្រួសារបានសម្រេចដាក់ពាក្យប្តឹងឈ្មោះ យូ ចន្ថា ទៅសាលាដំបូងខេត្តព្រះសីហនុវិញ ពីបទល្មើសចំនួន៣ គឺ ទី១៖ ការប៉ុនប៉ងមនុស្សឃាត, ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស (ដុតផ្ទះ) និង ៣៖ ក្លែងបន្លំឯកសារសាធារណៈ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់ស្វែងរកការបកស្រាយពីស្រ្តីឈ្មោះ យូ ចន្ថា បានទេ។
ខាងក្រោមនេះជាលិខិតរបស់លោកតា វ៉ាន់ វង្ស និងក្រុមគ្រួសារ ដែលស្នើទៅសម្តេចតេជោ ហ៊ុន សែន និងក្រសួងយុត្តិធម៌ សូមជួយអន្តរាគមន៍ផ្តល់យុត្តិធម៌៖