(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំក្តឿងរាយ រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ ឃុំ និងប្រជាពលរដ្ឋទាំង២ឃុំ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានរៀបចំពីធីសូត្រមន្តប្រោះព្រំលើករាសីនៅទីស្នាក់ការបក្ស និងបាននាំយកនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ៧វត្ត។
ការរៀបចំពិធីសូត្រមន្តនេះដែរ គឺបាននាំយកនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ៧វត្ត (៥វត្ត នៅឃុំក្តឿងរាយ និង២វត្តទៀតនៅឃុំជាខ្លាង) រួមមាន៖ អង្ករ៧បាវ មី៧កេះធំ ទឹកបរិសុទ្ធ៣៥កេះ ទឹកក្រូច៣៥ កេះ ត្រីខកំប៉ុង៤កេះ ទឹកដោះគោខាប់៧កេះ ស្កសរ៧បាវ ទឹកត្រី៤៤យួរ ទឹកស៊ីអ៊ីវ៤៤យួរ ប៊ីចេង៤៩គីឡូក្រាម សាដក៩ និងថវិកាមួយចំនួន និងបច្ច័យកសាងវត្ត និងបានចែកជូនប្រជាពលរដ្ឋចំនួន ១៥០នាក់ ដែលក្នុងម្នាក់ៗទទួលបានប៊ីចេង ១កញ្ចប់ផងដែរ៕