Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំង លោក ប៉ឹល កុសល ជាអភិបាលរងខេត្តកំពត

06-04-2018 13:29

(ភ្នំពេញ)៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំង លោក ប៉ឹល កុសល ជាអភិបាលរងខេត្តកំពត។

សូមជម្រាបថា លោក ប៉ឹល កុសល អតីតអភិបាលខណ្ឌសែនសែន រាជធានីភ្នំពេញ ត្រូវបានភារកិច្ចមួយរយៈទៅក្រសួងមហាផ្ទៃ ហើយនៅពេលនេះ លោកត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពត ជំនួសកន្លែងលោក លី សាវេត ដែលត្រូវផ្ទេរទៅបម្រើជាអភិបាលរងខេត្តតាកែវ៕