(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យាងទៅកាន់ប្រទេសជប៉ុន រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ដើម្បីយាងចូលរួមក្នុងពិធីសម្ពោធមហាសាលប្រជុំ Nalada Mahavihara និងពិធីបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។
មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ព្រះមហាក្សត្រ ទ្រង់នឹងយាងចាកចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង៨ព្រឹកនេះ ហើយនៅល្ងាចថ្ងៃទី០៩ ខែមេសា ព្រះអង្គនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ៕