(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីជួបជុំពិសាអាហារសាមគ្គី អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ពិធីនេះដែលធ្វើនៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ក្រោមវត្តមាន លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដែលជាអ្នកផ្តួចផ្តើមពិធី។
ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំខេត្ត លោក លោកស្រីគណៈប្រតិភូខេត្តកន្ទុម និងខេត្តប៊ិញហ្វឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូខេត្តចាំប៉ាសាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តចាំប៉ាសាក់ លោកអគ្គកុងស៊ុលឡាវប្រចាំខេត្តស្ទឹងត្រែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្រ្តីរាជការទូទាំងខេត្តស្ទឹងត្រែង៕