Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ​

05-04-2018 20:42

(ភ្នំពេញ)៖ ព្រះករុណា សម្ដេច ព្រះបាទ ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសជប៉ុន រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨។

មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះថា ព្រះមហាក្សត្រ ទ្រង់នឹងយាងចាកចេញពី ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង៨ព្រឹកស្អែកនេះ ហើយនៅល្ងាចថ្ងៃទី០៩ ខែមេសា ព្រះអង្គនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ។

យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់រូបនេះ មិនទាន់អាចបញ្ជាក់ពីកម្មវិធីលម្អិតរបស់ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន នៅឡើយទេ៕