(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួបសម្ដែងការគួរសមរវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស ជាមួយលោកស្រី Mounia Boucetta អនុរដ្ឋមន្ដ្រីការបរទេសម៉ារ៉ុក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានស្វាគមន៍លោកស្រីអនុរដ្ឋមន្ដ្រី និងមានជំនឿថា ជំនួបនេះជាឱកាសមួយក្នុងការពង្រឹងទំនាក់ទំនង និងលើកកម្ពស់ថែមទៀត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសម៉ារ៉ុក ដែលជាសមាជិកមួយនៃក្រុមសម្ព័ន្ធអារ៉ាប់ ផងដែរ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមាននៅខាងក្រោមនេះ៖