Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានកសិកម្ម៖ គិតត្រឹមថ្ងៃទី០៥ ខែមេសានេះ ការងារ​ប្រមូល​ផល​ស្រូវរដូវប្រាំងសម្រេច​បាន៤៦ម៉ឺនហិកតា ហើយ​ទទួល​បានទិន្នផលមធ្យម៤.៤៧តោនក្នុងមួយហិកតា

05-04-2018 18:13

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ល្បឿន ការងារបង្កបង្កើនផលកសិកម្មរដូវប្រាំង និងការងារប្រមូលផលស្រូវ រដូវប្រាំងឆ្នាំ២០១៧-២០១៨ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានល្ងាចថ្ងៃទី០៥ ខែមេសានេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ការងារបង្កបង្កើនផលស្រូវ​រដូវប្រាំងរបស់ប្រជាពលរដ្ឋអនុវត្តបាន​ ៥៥១,៧៧៦ហិកតា ដំណាំសាក​វប្បកម្ម​អនុវត្តបាន១០៧,៣៨១ ហិកតា និងដំណាំឧស្សាហកម្មអនុវត្តបាន ១៧,២៤១ ហិកតា។

របាយការណ៍ដដែលបញ្ជាក់ថា សម្រាប់ការងារ​ប្រមូល​ផល​ស្រូវរដូវប្រាំងសម្រេច​បាន ៤៦៧,៣៨៣ហិកតា ដោយ​ទទួល​បានទិន្នផលមធ្យម៤.៤៧តោន/ហិកតា៕

សូមអានរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មទាំងស្រុង៖