(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៦៨៧គ្រឿង រកឃើញល្មើសច្បាប់៣៩១គ្រឿង (ម៉ូតូ៦១ភាគរយ) អប់រំ២១៣គ្រឿង និងផាកពិន័យ១៧៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ ខែមេសានេះ ត្រួតពិនិត្យរួមបានចំនួន១,៣០៥គ្រឿង អប់រំ៩២គ្រឿង និងផាកពិន័យចំនួន១១៨គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥៣៤គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៨៩៤គ្រឿង រកឃើញយានយន្តល្មើស ១,៩៥៣(ម៉ូតូ៥៥ភាគរយ) ក្នុងនោះអប់រំ១,០៧៤គ្រឿង និងផាកពិន័យ៨៧៩គ្រឿង៕