(ក្រចេះ)៖ មន្ទីរសុខាភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសឲ្យចូលកាន់មុខតំណែងជាផ្លូវការរបស់ ប្រធាន អនុប្រធានការិយាល័យ និងប្រធាន អនុប្រធានមណ្ឌលសុខភាព សរុបចំនួន១០រូប ក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលរងខេត្តក្រចេះ។
លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឲ្យដឹងថា ការតែងតាំងមុខតំណែង មានចំនួន១០រូប គឺប្រធាន អនុប្រធានចំនួន៤រូប និងប្រធានមណ្ឌលសុខភាពចំនួន៦រូប៖ ទី១៖លោក ទី ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក, ទី២៖លោក ថន តាំងលេង អនុប្រធានការិយាល័យបច្ចេកទេស, ទី៣៖លោក គ្រូច សារាវុធ អនុប្រធានការិយាល័យឱសថ, ទី៤៖លោក ស្រី នាងស៊ីណែត អនុប្រធានការិយាល័យឱសថ, ទី៥៖លោក លេង ច័ន្ទធី ប្រធានមណ្ឌលសុខភាពព្រែកប្រសព្វ, ទី៦៖លោក ជាង ចេតនា អនុប្រធានមណ្ឌលសុខភាពព្រែកប្រសព្វ, ទី៧៖កញ្ញា អេ លក្ខិណា អនុប្រធានមណ្ឌលសុខភាពពង្រ, ទី៨៖លោក ហេង សុខា អនុប្រធានមណ្ឌលសុខភាពដំរីផុង, ទី៩៖លោក ស្រី យ៉ឹកសុខណា ប្រធានមណ្ឌលសុខភាពកញ្ជរ និងទី១០៖លោក ស្រី សៅរចនា អនុប្រធានមណ្ឌលសុខភាពកញ្ជរ។
ក្នុងពិធីតែងតាំងមុខតំណែងដែរ លោក វ៉ា ថន អភិបាលរងខេត្តក្រចេះ បានជម្រុញឲ្យមន្រ្តីមន្ទីរសុខាភិបាល ក៏ដូចជាបុគ្គលិកពេទ្យទាំងអស់ ត្រូវធ្វើការគោរពវិជ្ជាជីវៈ និងកុំរើសអើងចំពោះអ្នកជំងឺ។ លោកបន្ដទៀតថា ធម្មតាអ្នកជំងឺតែងតែមានអារម្មណ៍មិនល្អ និយាយស្ដីមិនពិរោះ ហើយអ្នកជំងឺខ្លះមកពីជនបទ មិនសូវមានការយល់ដឹង សូមលោកគ្រូ អ្នកគ្រូពេទ្យកុំប្រកាន់ និងពួកគាត់ត្រូវយកចិត្តទុកដាក់ក្នុងព្យាបាល។
លោក ទី ប៊ុនឡេង ដែលត្រូវបានប្រកាសតែងតាំង មុខងារជាប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានប្តេជ្ញាចិត្ត ខិតខំធ្វើការអនុវត្តការងារឲ្យបានល្អជូនអង្គភាព, សាម្គីភាពផ្ទៃក្នុងឲ្យបានល្អ, សហការទំនាក់ទំនង់ការងាឲ្យបានល្អជាមួយអង្គភាពដែលពាក់ព័ន្ធ, ខិតខំធ្វើការអភិវឌ្ឍន៍អង្គភាពឲ្យកាន់តែរីកចម្រើន, ដោយស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព មិនបក្ខពួកនិយម ដោយឈលើគោលការច្បាប់ជាចំបង និងខិតខំអនុវត្តឲ្យបានជាដាច់ខាត់ នូវរាល់ការងារដែលថ្នាក់លើប្រគល់ជូន៕