កាន់តែអស្ចារ្យ! Samsung Galaxy S9 និង S9 Plus ជាប្រភេទទូរស័ព្ទបើកសករាជថ្មី នៃកំពូលកាមេរ៉ា
05-04-2018 17:51
(ភ្នំពេញ)៖ ទូរស័ព្ទ Samsung Galaxy S9 និង S9 Plus កាមេរ៉ាដែលអាចប្តូររូបអ្នកទៅជា Emoji Galaxy S9 និង S9 Plus មិនត្រឹមតែជាកំពូល ទូរស័ព្ទដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងភ្ជាប់ជាមួយមុខងារដ៏រឹតតែអស្ចារ្យថែមទៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែទទួលបានភាពងាយស្រួល និងទាន់សម័យ។
ក្នុងនោះផងដែរ ក៏មានមុខងារ AR emoji នៅក្នុងកាមេរ៉ា ដែលអ្នកអាចបង្កើត Emoji មានរូបរាងស្រដៀងនឹងអ្នកតែជារូបតុក្កតា និងមានគ្រប់ទឹកមុខ ផ្សេងៗ គ្នាដូចជា៖ សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល។ នេះមានន័យថា អ្នកអាចកំណត់តួអង្គទាំងនោះ ជាខ្លួនអ្នកតាមរយៈមុខងារ AR emoji ហើយចែករំលែក AR emoji ទាំងនោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គមនានា។
សម្រាប់តួអង្គនៅក្នុងនោះមានដូចជា៖ តួអង្គក្នុងរឿង Frozen, The Incredibles, Zootopiaហើយថ្មីៗនេះ ក្រុមហ៊ុនសាមសុង និង Disney បានសហការជាផ្លូវការក្នុងការបង្កើត AR emoji ដែលតួអង្គមានក្នុងរឿងរបស់ Disney គឺមីគីម៉ាវ និងមីនីម៉ាវ ហើយក៏មានតួអង្គជាច្រើនទៀត នឹងធ្វើការបញ្ចេញឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។
មុខងារដ៏ឆ្នើមទាំងអស់នេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗ ក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕