(ព្រៃវែង)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានវត្តមានអភិបាលខេត្តព្រៃវែង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សូមជម្រាបថា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលមរណភាពនាវេលាម៉ោង ៣៖៤៥នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយជរាពាធ។
សម្ដេច ជា ស៊ីម បានចំណាយពេលពេញមួយជីវិត ចូលរួមចំណែករំដោះជាតិមាតុភូមិ ផ្សះផ្សាបង្រួបបង្រួមជាតិកសាងសន្ដិភាព ថែរក្សាស្ថិរភាពនយោបាយ និងអភិវឌ្ឍប្រទេសឡើងវិញ ចេញពីគំនរផេះផង់សង្គ្រាម រហូតទទួលបាននូវឯករាជ្យ សេរីភាព សុខសន្ដិភាព សម្បូររុងរឿងជូនជាតិមាតុភូមិ៕