(ភ្នំពេញ)៖ សន្និសីទសារព័ត៌មានមួយ បានរៀបចំឡើងដើម្បីឧទ្ទេសនាមតារាបាល់ទាត់អន្តរជាតិលោក Ruud van Nistelrooy អតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madridដែលកាន់តួនាទីជាទូតសុឆន្ទៈប្រចាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken®។
ការប្រារព្ធកម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា លោកម៉ៃ តុលា អគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា បានចូលរួមជាអធិបតីភាពនៃអង្គសន្និសីទសារព័ត៌មាននេះ ហើយបានស្វាគមន៍លោក Ruud van Nistelrooy មកកាន់កម្ពុជា រួមទាំងលោក វ៉ាត់ ចំរើន អនុអគ្គលេខាធិការនៃក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក ក៏បានចូលរួមក្នុងពិធីស្វាគមន៍នេះផងដែរ។
ជាផ្នែកមួយនៃយុទ្ធនាការទូទាំងពិភពលោក កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ធវើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ។សម្រាប់រយៈពេលបីថ្ងៃ ក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយ Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។
លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន១៥០គ្រាប់ក្នុង២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិប និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ជំនួសស្រាបៀរ Heineken® កនុងការបង្ហាញនូវមហិច្ឆិតានិងចំណាប់អារម្មណ៍ខ្លាំង ចំពោះកម្មវិធីប្រកួតនេះ។
តារាបាល់ទាត់រូបនេះ មានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួន នឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។
លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា ដោយបានថ្លែងថា «ស្រាបៀរ Heineken®មានកិត្តិយសយ៉ាងក្រៃលែង ក្នុងការនាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League មកកាន់ប្រទេសកម្ពុជា។ នេះគឺជាបទពិសោធន៍វិសេសវិសាលមួយសម្រាប់អ្នកគាំទ្រកម្ពុជាចំពោះក្របខ័ណ្ឌ UEFA Champions League ដើម្បីបានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ហើយនិងជួបផ្ទាល់ជាមួយ Ruud van Nistelrooy។ គោលបំណងរបស់យើង គឺធ្វើឲ្យអ្នកគាំទ្រដែលមិនមានឱកាសអាចទទួលបាន នូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួលចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ។ យើងក៏ចង់លើកស្ទួយវិស័យកីឡាបាល់ទាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ»។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅកម្ពុជា សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken ៕
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ!!!