(ភ្នំពេញ)៖ សណ្ឋាគារ Memoire Hotels and Resorts បានជ្រើសរើសពណ៌ដ៏ស្រស់បំព្រងប្រកប ដោយសិរីសួស្តី នៃប្រទេសកម្ពុជា លាយជាមួយ កំពូលស្ថាបត្យកម្មខ្មែរដ៏ល្អឯកនាទសវត្សរ៍ឆ្នាំ១៩៦០ មកសាងសង់បាន នូវសណ្ឋាគារមួយដ៏ល្អប្រណិតដែលមាន កម្រិតអន្តរជាតិនិងមានឈ្មោះ ល្បាញល្បីលើទឹកដីសៀមរាបអង្គរគឺ សណ្ឋាគារ ម៉េម័រ ផាឡេស ។
Memoire Palace Resort & Spa បាននិងកំពុងលើកមុខមាត់ប្រជាជនកម្ពុជា និងប្រទេសជាតិ តាមរយ:ការធ្វើអោយរស់រានមានជីវិតឡើងវិញនូវភាពអស្ចារ្យនៃសិល្ប: វប្បធម៌ សេដ្ឋកិច្ច និងស្ថាបត្យកម្មនៃ យុគសម័យមាសរបស់ប្រទេសកម្ពុជានាទសវត្សរ៌ឆ្នាំ១៩៦០។ អ្នកនឹងមានអារម្មណ៍ល្អប្លែកនៅពេល ដែលអ្នកមកកំសាន្ត មកទទួលទានអាហារ ឬមកស្នាក់នៅ ម៉េម័រ ផាឡេស។
ឯកសណ្ឋានរបស់បុគ្គលិក ធ្វើឲ្យអារម្មណ៍អ្នកភ្លឹកនឹកដល់សម័យកាលដ៏អស្ចារ្យ ចំណែកឯបទភ្លេង ឬចម្រៀង ដែលអ្នកបានស្តាប់វារ៉ាយរ៉ាប់ប្រាប់អំពីភាពរស់រវើកនៃសិល្បៈខ្មែរ។ នៅពីមុខអាគារដែលមានក្បូរក្បាច់គួរឱ្យទាក់ទាញ មានតាំងបង្ហាញនូវស៊ីក្លូដ៏ស្រស់ស្អាត ដែលជាយាន្តជំនិះដ៏ពេញនិយមនាសម័យនោះផងដែរ។
ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ សូមធ្វើការទាក់ទងមក៖
Tel: 069 285 888
Email: [email protected]
Website: www.memoirepalace.co
FB Page: www.fb.com/memoirepalaceresort/