(ភ្នំពេញ)៖ ហាងកាហ្វេទំនើប និងល្បីឈ្មោះ ​អារ៉ាប៊ីធា «ARABITIA» ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group នឹងចាប់ផ្តើមលក់ជាផ្លូវការហើយ សម្រាប់ការបើកដំណើរការ សាខាកៀនស្វាយ (ផ្លូវជាតិលេខ១)​ នាឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់​ ដើម្បីបំពេញសេចក្ដីត្រូវការ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ​គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែល​និយមចូលចិត្ត ពិសារកាហ្វេ ពិភាក្សាការងារផ្សេងៗ។ ហាង កាហ្វេ អារ៉ាប៊ីធា សាខាកៀនស្វាយ មានទីតាំងស្ថិតនៅ​​លើ បណ្តោយផ្លូវជាតិលេខ​១​ ភូមិទូលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ​​(ក្នុងទីតាំងដេប៉ូលក់ប្រេងឥន្ទនៈ​ដានី​) ជិតដល់ផ្សារគគីរ ហួសផ្លូវចូលរមនីយដ្ឋានកៀនស្វាយក្រៅ ប្រហែល៥០ម៉ែត្រ។

ជាការពិតណាស់ កាហ្វេអារ៉ាប៊ីធា «​ARABITIA» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្ត ទាំងជាលក្ខណៈមិត្តភាព និងការងារ ផងដែរ។

តំណាងហាងកាហ្វេទំនើបទាន់សម័យ បំពាក់ដោយបរិក្ខាថ្មីៗ «​ARABITIA» បានថ្លែងឲ្យដឹងថា ទោះបីសព្វថ្ងៃនេះ ​មានហាងកាហ្វេម៉ាកល្បីៗ ជាច្រើនរីកដុះឡើង ដូចផ្សិត​ក៏ដោយ ក៏ហាងកាហ្វេ អារ៉ាប៊ីធា នៅតែរក្សារបាននូវប្រជាប្រិយភាព និង​លក់ដាច់ដដែល​នៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងហាងកាហ្វេ បានពង្រីកសាខាថ្មីជាបន្តបន្ទាប់។

ជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ (សាខាទី១៤) កាហ្វេ អារ៉ាប៊ីធា «​ARABITIA» ​ក៏មាន​នូវប្រម៉ូសិនពិសេសៗ ​គឺទិញ មួយកែវ ថែមជូន មួយកែវ និងគ្រប់ផលិតផលទាំងអស់ ដែលរួមមាន កាហ្វេ អាហារសម្រន់ Fast Food and Bakery ជាដើម។ ​ប្រម៉ូសិនពិសេសនេះ ធ្វើឡើងចាប់ពី ថៃ្ងទី០៦​ រហូតដល់ ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៨ នេះ។

សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ១ ចូលរួមគាំទ្រ អាចទិញទទួលទានតាមផ្លូវ និងចូលទទួលទានកាហ្វេ អារ៉ាប៊ីធា «​ARABITIA» ផ្ទាល់ នៅសាខាកៀនស្វាយ​ ទាំងអស់គ្នា​ បន្ទាប់ពីការបើកដំណើរការឆាប់ៗនេះ! សូមអញ្ចើញចូលរួមដោយរីករាយ​..!។

សម្រាប់ព័ត៌មានបន្ថែមពី «​ARABITIA» សូមចូលទៅកាន់ផេកហ្វេសប៊ុក Arabitia CAFE Cambodia និងសម្រាប់ព័ត៌មានពីការទិញ Franchies សូមទាក់ទងលេខ ​០១៧ ៧៤៥ ៧៤៥, ០១៥ ៧៤៥ ៧៤៥​៕