(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ថ្នាក់ខេត្ត នៃព្រឹត្តិការណ៍ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៤ ហើយ ដោយបានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ស្របពេលការប្រកួតសន្សំពិន្ទុ នៅសល់១សប្ដាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់។

សម្រាប់លទ្ធផល ១០ប្រកួតក្នុងសប្ដាហ៍ទី៤ កាលពីម្សិលមិញ គឺបានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ចំនួន ៦ប្រកួត និងបញ្ចប់ដោយស្មើគ្នាចំនួន ៤ប្រកួត។ ប៉ុន្ដែជាបណ្ដោះអាសន្ន គេបានរកឃើញ ៦ក្រុមហើយ ដែលបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ ដូចជាពូល A មានខេត្តប៉ៃលិន និងខេត្តបាត់ដំបង, ពូល B មានខេត្តកំពង់ចាម, ពូល D មានក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងខេត្តព្រះសីហនុ និងពូល E គឺមានខេត្តកំពង់ធំ។

ប៉ុន្ដែការប្រកួតសល់១សប្ដាហ៍ទៀត សម្រាប់វគ្គសន្សំពិន្ទុ ដើម្បីប្រជែងចំណាត់ថ្នាក់តាមពូលនីមួយៗ ស្របពេលលក្ខខណ្ឌនៃការប្រកួត សម្រាប់ក្រុមលេខ១ ដល់លេខ៣ តាមពូលនីមួយៗ ត្រូវឡើងវគ្គបន្ដ។ រីឯក្រុមលេខ៤ ដែលល្អជាងគេ ៣ក្រុម ក៏ត្រូវបានឡើងវគ្គបន្ដផងដែរ។ តែបច្ចុប្បន្នមានក្រុមមួយដែលបានឡើងវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិមុនគេ គឺខេត្តមណ្ឌលគិរី ក្រោយគូប្រជែងរបស់ខេត្តជាប់ព្រំដែនមួយនេះ បានប្រកាសដកខ្លួនកាលពីដើមរដូវកាលកន្លងទៅ។

ខាងក្រោមនេះ គឺជាលទ្ធផលទាំង ១០ប្រកួតក្នុងសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន លើកទី១២៖