Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តកោះកុង ដុតកម្ទេចចោល ពងមាន់ចំនួន១,២០០គ្រាប់ និងនំថង់មួយចំនួន ដែលហួសកាលបរិច្ឆេទ

05-04-2018 11:44

(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការចូលរួមសហការ ជាមួយនគរបាល និងមន្រ្តីគយ បានធ្វើការដុតកម្ទេចចោល ពងមាន់ចំនួន១២០០គ្រាប់ និងនំថង់មួយចំនួន ដែលហួសកាលបរិច្ឆេទ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។

លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្ត បានថ្លែងថា ដើម្បីសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ មន្ត្រីសាខាកាំកុងត្រូលខេត្ត និងនៅតាមប៉ុស្តិ៍នីមួយៗ តែងតែចុះត្រួតពិនិត្យជាប្រចាំ ទៅមុខទំនិញ ជាពិសេសនៅតាមមាត់ច្រកទ្វា ចាំយាម ដែលអាជីវករ នាំចេញ នាំចូល ហើយការពិនិត្យជាប្រចាំនេះ ដើម្បីពិនិត្យទំនិញខូចគុណភាព ហួសការបរិច្ឆេទ កំពិត ចូលខ្យល់ -ល-។

លោក ជា នី បានបញ្ជាក់ថា ពងមាន់ចំនួន១,២០០គ្រាប់ និងនំហួសការបរិច្ឆេទ ត្រូវបានដុតកម្ទេចចោលទាំងស្រុង ដែលមន្ត្រីកាំកុងត្រូល ដកហូតបានពីអាជីវករ ក្រោមការពិនិត្យ របស់មន្ត្រីជំនាញ បានបញ្ជាក់ថា វាខូចគុណភាព និងហួសការបរិច្ឆេទអស់ហើយ។ ទំនិញនេះ វាធ្វើឲ្យប៉ះពាលសុខភាព ដល់អ្នកយកទៅហូបផងដែរ។

ជាមួយគ្នានោះ អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង ក៏សូមឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមសហការ ជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់ព័ត៌មាន បើឃើញការដាក់តាំងលក់ ឬនាំចេញចូល នូវរបស់ខូចគុណភាព ទាំងនេះ ក្នុងគោលបំណង ដើម្បីសុខភាពទាំងអស់គ្នា៕