(ភ្នំពេញ)៖ សម្រាប់អបអរសាទរ បុណ្យចូលឆ្នាំថ្មី ក្រុមហ៊ុន វីតាល់ បានបង្កើតមួក​ត្នោតតូច ដែលរក្សា​នូវគោលបំណង ចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរ និងក្នុងការក្រើនរំលឹក​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យចូលរួមគាំទ្រផលិតផល និងស្នាដៃខ្មែរ​។ កម្មវិធីនេះ​ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ លើដងវិថី នៃផ្លូវប្រសព្វភ្លើងស្តុបធំ ក្នុងរាជធានីភ្នំពេញ ដើម្បីចែកចាយទឹកវីតាល់ សិរីសួស្តី ពាក់មួកត្នោតតូច​ដ៏គួរឲ្យស្រឡាញ់ ដោយមានការចូល​រួមពី ក្រុមយុវជនស្មគ្រ័ចិត្ត និងបុគ្គលិក វីតាល់។

លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន អិនវីស៊ីខបភើរេសិន វីតាល់ ដែលជា​អ្នកបង្កើតនឹងដឹកនាំកម្មវិធីនេះ បានលើកឡើងថា ដោយ​មើលឃើញថា បុណ្យចូល​ឆ្នាំខ្មែរប្រពៃណីជាតិ ជិតចូលមកដល់​ដូចនេះហើយ ការជូនមួកត្នោត​តូចនេះ ទៅប្រជា​ពលរដ្ឋខ្មែរ​វាដូចជាការបញ្ជាក់ ពីក្តីស្រលាញ់​វប្បធម៌ខ្មែរ និងក៏ដូចជាកាដូ​សម្រាប់អបអរ​ឆ្នាំថ្មីចំពោះគាត់ផងដែរ។ ដូច្នេះហើយ វីតាល់សូមជូនពរ​ដល់ប្រជាជានខ្មែរទាំងអស់​នូវសេចក្តី​សុខ និងជោគជ័យគ្រប់ភារៈកិច្ច ក្នុងឱកាសឆ្នាំថ្មីនេះ និងសូមឲ្យមាន​សុវត្ថិភាព​ពេលធ្វើដំណើរកំសាន្ត។

កម្មវិធី «វីតាល់ អបអរសាទរបុណ្យចូលឆ្នាំខ្មែរ» ឆ្នាំ២០១៨នេះ មានគម្រោង​ប្រារព្ធឡើង​មិនត្រឹម​តែ​នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏មាននៅតាមបណ្តាខេត្តធំៗ ផងដែរ​ដូចជា សៀមរាប និងបាត់ដំបង។ លើសពីនេះ ដោយសហការ​ជាមួយទូរភេសជ្ជៈវេទមន្ត សម្រាប់អ្នកភ្នំពេញ ដែលមិនបានមកទទួលយកមួកត្នោតតូច ពីវីតាល់តាមទីតាំងដែលបានកំណត់ ក៏អាចទៅរក​ជាវបាននៅតាមទូរភេសជ្ជៈវេទមន្ត នៅក្នុងផ្សារទំនើបអ៊ីអនផងដែរ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមេសា ក្នុងតម្លៃ​៣,០០០រៀលតែប៉ុណ្ណោះ។​

កម្មវិធីនេះបានទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសសាធារណជន ដែលធ្វើដំណើរតាមដងផ្លូវ ពួកគាត់ស្រឡាញ់ការច្នៃម៉ូត​របស់ដបវីតាល់ ដែលតែងតែ​មានគំនិតច្នៃប្រឌិតខ្ពស់​។ ជាក់ស្ដែងលោកពូម្នាក់ ដែលបានទទួលដបវីតាល់ ជូនពរអ្នកការពារ​បាននិយាយថា ដបនេះស្អាតណាស់ លោកមិនដាច់ចិត្តញ៉ាំទេ ព្រោះ​វាមានន័យណាស់​សម្រាប់លោក និងប្រជាជន​ដទៃទៀត ដូច្នេះលោកនឹងថែរក្សាទុកឲ្យបានល្អ​ដើម្បីជា​អនុស្សាវរីយ៍។

ទស្សនៈវិស័យរបស់​វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង​លើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធី សប្បុរសធម៍ នៅក្នុងប្រទេស​កម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ ផ្អែកលើកញ្ចប់ថវិកា២៥៛ វីតាល់ ប្តេជ្ញាថា នឹងបន្តចូលរួមបន្ថែមទៀត រាល់សកម្មភាពល្អៗ​ក្នុងសង្គមដើម្បីជាសក្ខីភាពនៃ ការចូលរួម​របស់​អតិថិជនវីតាល់។ ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែក នៃការជួយ​និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិត​ផលជាតិ»​៕