(ភ្នំពេញ)៖​ កម្មវិធីថ្មីសន្លាងមួយទៀតហើយ​ ដែលត្រៀមបង្ហាញរូបរាង​ នៅលើកញ្ចក់ទូរទស្សន៍​ បាយ័ន​ ដែលកម្មវិធីមានឈ្មោះថា​ "The Melody" ដែលកម្មវិធីនេះចូលរួមលើកស្ទួយស្នាដៃ​ និងការបកស្រាយចម្រៀង​ ស្នាដៃកូនខ្មែរ​ ក្រោយឱកាសបុណ្យចូលឆ្នាំខ្មែរ។

តារាចម្រៀង​ Original Song ៣រូប​ ដែលកំពុងតែមានភាពលេចធ្លោ​ ក្នុងការបង្ហាញស្នាដៃ​ បទចម្រៀងស្នាដៃខ្លួនឯង​ គឺលោក​ ហេង​ ពិទូរ​ ,អ្នកនាង​ អេដា​ និង​ លោក​ សួន​ ពិសិដ្ឋ​ ក៏ត្រូវបានអ្នករៀបចំកម្មវិធី​ ជ្រើសរើសឲ្យក្លាយខ្លួនជា​ គណៈកម្មាកាក្នុងកម្មវិធីថ្មី​ មានឈ្មោះថា"The Melody" របស់ស្ថានីយទូរទស្សន៍បាយ័ន​ ដែលត្រៀមបង្ហាញវត្តមាន​ ឆាប់ៗខាងមុខនេះផងដែរ។

រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នាស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យមានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសដល់សាធារណៈជនបានដឹងថា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច​ នឹងបង្ហាញកម្មវិធីប្រឡងចម្រៀងថ្មីមួយ ក្រោមការសម្រិតសម្រាំងយ៉ាងពិសេសពុំធ្លាប់មានជាស្នាដៃគំនិតខ្មែរផលិតឡើង។

បេក្ខជនត្រូវចម្រាញ់ជ្រើសរើសពីក្រុមគណៈកម្មាការដែលល្បីឈ្មោះខាងចម្រៀងអូរីជីណលសង ត្រូវបានគេប្រគល់តំណែងជ្រើសរើសដូចជាលោក ហេង ពិទូ កញ្ញា អេដា លោក សួន ពិសិដ្ឋ។ ក្រៅពីនោះក៏មានក្រុមតន្ត្រីករដ៏មានបទពិសោធន៍ចំនួន៦រូបទៀតរង់ចាំតាមដានវិនិច្ឆ័យដែលដាក់ឈ្មោះថា Composers ត្រូវសម្រេចប្រជុំជ្រើសរើសអ្នកដែលមានទេពកោសល្យ និងសមត្ថភាពសម្រាប់ទៅវគ្គបន្តបន្ទាប់។

អ្នកនាង អេដា តារាចម្រៀងដែលជាប់ឈ្មោះថា តារាOriginal Songដ៏លេចធ្លោ បានឲ្យដឹងថា បេក្ខជនត្រូវមានសិទ្ធចូលរួមប្រកួតបានចាប់ពូវ័យ១៦ឆ្នាំ ដល់៣៥ឆ្នាំ។ លើសពីនេះបើគាត់ជាអ្នកចម្រៀងOriginal Song មិនមានឈ្មោះសំឡេងជាអ្នកចម្រៀឯករាជ្យក៏មានសិទ្ធិប្រឡងដែរ។កញ្ញាថា បើមានសំឡេងហើយតែខ្សោយការតែងនិពន្ធទំនុកច្រៀងបទភ្លេង គឺកុំបារម្មយើងមានComposers ចាំស្រង់ប្រសិនបើយល់ថាប្អូនៗមានមូលដ្ឋានឬដុងអាចរុញបាន។

ដោយឡែក​ លោក ហេង ពិទូ ជាតារាចម្រៀង និងជាគណៈកម្មាការ បានឲ្យដឹងថា សម្រាប់លោកមានក្តីរំពឹងថា ជោគជ័យដែរតែមិនទាន់អាចថាទាំងស្រុងនោះទេ ព្រោះជាកម្មវិធីលើកទី១។ ប៉ុន្តែក្រោយពីបងប្អូនទស្សនាយល់ច្រើនពិតជាឲ្យតម្លៃហើយបន្តគាំទ្រកម្មវិធី​ កើតចេញពីគំនិតកូនខ្មែរពិតៗ។ បេក្ខជនដែលមាន​សមត្ថភាព​ អាចមកជាក្រុមក៏បានមកប្រឡងទោលតែឯងក៏បាន​ ជាក្រុមក៏បានហើយបទចម្រៀងលើកមកច្រៀងបើចេះរៀបចំបញ្ចូលឧបករណ៍ភ្លេងខ្មែរដាក់នៅក្នុងបទចម្រៀងរិតតែប្រសើរ។

កម្មវិធី​ "The Melody"​ ឧបត្ថម្ភឡើងដោយខារ៉ាបាវមានរយៈពេលជាង៥ខែ នឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័យ ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ដល់១០យប់រាល់ថ្ងៃសៅរ៍៕