Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្អែកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកទទួលប្រាក់ថ្លៃទឹក ១ល្ងាច ដើម្បីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី

04-04-2018 18:37

(ភ្នំពេញ)៖ ដោយត្រូវរៀបចំពិធីសូត្រមន្តអបអរសាទរ ដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំចរ នព្វស័ក្ត ព.ស ២៥៦១ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការទទួលប្រាក់ថ្លៃទឹក ១ល្ងាច ចាប់ពីម៉ោង១១៖០០ ថ្ងៃត្រង់តទៅ ទាំងនៅស្នាក់ការកណ្តាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតាមបញ្ជរបេឡាទទួលប្រាក់តាមបណ្តាជាយក្រុង និងតាមបញ្ជរបេឡាបង់ប្រាក់តាខ្មៅ។

ការទទួលប្រាក់ នឹងចាប់ផ្តើមបន្តឡើងវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨៕