(តាកែវ) ៖ ក្រុមហ៊ុនស្រាបៀរកម្ពុជាបានធ្វើឲ្យកូនកំលោះកូនក្រមុំជាច្រើនគូ ភ្ញាក់ផ្អើលដោយសារការរៀបចំរបស់ក្រុមហ៊ុន ហើយថ្មីៗនេះ ស្រាបៀរកម្ពុជាបានធ្វើឲ្យកូនក្រមុំនៅខេត្តតាកែវ ចង់ភ័យពេលកាត់ផ្លែឈើ។
ភាពភ្ញាក់ផ្អើលមានគ្រប់ពេលចំពោះវត្តមានរបស់តារាចម្រៀង លោក អូន និងចំណងដៃអាពាហ៍ពិពាហ៍ ក្នុងកម្មវិធីមង្គលការរបស់អតិថិជនស្រាបៀរកម្ពុជា មិនថានៅតាមបណ្ដាខេត្ត ឬរាជធានីនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទ្បើយ។
ដោយឡែក កូនកំលោះ ស្មាន់ រស្មី និង កូនក្រមុំ ហេង បូរមី ដែលបានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ នៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ចង់ភ័យនៅពេលវេលាត្រៀមកាត់ផ្លែឈើនោះស្រាប់តែលេចមុខលោក អូន ឡើងបកស្រាយបទចំរៀង «រៀបការនឹងបងបានទេ?» នៅលើឆាក។ កូនក្រមុំ ហេង បូរមី ចង់ភ័យបន្តិច រំភើបផង ព្រោះតែមិនទាន់បានកាត់ផ្លែឈើនៅទ្បើយ។
អ្នកស្រី ហេង បូរមី បាននិយាយថា«នៅថ្ងៃរៀបការរបស់ខ្ញុំ ខ្ងុំអត់ដឹងសោះ ស្រាប់តែខ្ញុំដើរបានបីជុំត្រៀមកាត់ផ្លែឈើ ស្រាប់តែមានភ្លេងបទចំរៀង រៀបការនឹងបងបានទេ? ចេញមក ដំបូងខ្ញុំឆ្ងល់ ហេតុអីមានតារាចូលរួមក្នុងកម្មវិធីរបស់ខ្ញុំ ព្រោះខ្ញុំរៀបការបែបធម្មតាៗ ហើយពេលច្រៀងចប់គាត់បានហៅខ្ញុំ និងគ្រួសារខ្ញុំឡើងលើឆាក ហើយបានចងដៃខ្ញុំចំនួន២លានរៀលទៀត អ្នកភូមិខ្ញុំឡើងផ្អើលតែម្ដង»។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាទី១០ហើយ ដែលក្រុមហ៊ុនស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។
កម្មវិធីភ្ញាក់ផ្អើលនេះនឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជាមកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕