(ភ្នំពេញ)៖ ដើម្បីចូលរួមលើកតម្កើងវប្បធម៌ខ្មែរ សិស្សសាលារៀនមួយនៅទីក្រុងភ្នំពេញដែលមានជាង១០០នាក់ នឹងស្ម័គ្រចិត្តដើរបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរតាមសម័យកាល និងការស្លៀកសម្លៀកបំពាក់តាមពណ៌ប្រចាំថ្ងៃ។
ការសម្តែងខាងលើ ជាព្រឹត្តិការណ៍លើកដំបូងហើយ ដែលរៀបចំឡើងនឹងត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពសិក្សាមួយរបស់សិស្សសាលារៀនខូលីងវូដភ្នំពេញ (CSPP) ដែលជាគ្រឹះស្ថានសិក្សាឯកជនទើបតែបង្កើតថ្មី ហើយដែលកំពុងទាក់ទាញសិស្សានុសិស្សនិងអាណាព្យាបាលលើគុណភាពអប់រំរបស់ខ្លួន។
លោក ពុយ គា នាយកស្តីទីនៃសាលារៀន CSPP បានឲ្យដឹងថា «គោលបំណងនៃការបង្កើតទិវាវប្បធម៌នេះ គឺដើម្បីចូលរួមចំណែកមួយក្នុងការលើកតម្កើងប្រពៃណីវប្បធម៌របស់ខ្មែរ និងដើម្បីធ្វើឱ្យសិស្សទាំងអស់នៅ CSPP យល់ដឹងកាន់តែច្បាស់ពីទំនៀមទម្លាប់របស់ខ្មែរក្នុងបែបបទសម្លៀកបំពាក់ ហើយនោះក៏ជាផ្នែកមួយនៃការបណ្តុះបណ្តាលពហុចំណេះ និងការពង្រឹងសមត្ថភាពរបស់សិស្ស»។
CSPP បើកចំហឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសសម្រាប់អ្នកដែលចង់ស្វែងយល់ពីការអប់រំប្រកបដោយគុណភាពសម្រាប់បុត្រធីតា។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងវិទ្យាស្ថានភាសាអង់គ្លេសខូលីងវូដ ដែលបានសហការជាមួយ CSPP នឹងមានវត្តមាននៅថ្ងៃនោះ ដើម្បីបកស្រាយរាល់ចម្ងល់អំពីការសិក្សាទូទៅ ក៏ដូចជាការត្រៀមចុះឈ្មោះចូលរៀន។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីការចូលរួមក្នុងទិវាវប្បធម៌ខាងលើ CSPP និងវិទ្យាស្ថានភាសាអង់គ្លេសខូលីងវូដ នឹងបញ្ចុះតម្លៃសិក្សា៥០% សម្រាប់ការចុះឈ្មោះចូលរៀនក្នុងថ្ងៃរៀបចំកម្មវិធីនេះ។
សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល អាចចូលរួមក្នុងកម្មវិធីនេះដោយសេរី នៅថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១៣:០០នាទី ដល់ ១៧:០០នាទី នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមនិងការចុះឈ្មោះចូលរួម សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២ ចូលទៅកាន់ហ្វេសប៊ុក៖ CSPP-Collingwood School of Phnom Penh ឬទៅកាន់អាសយដ្ឋានអគារលេខ៥០ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ចន្លោះផ្សារមាន់អាំងនិងអង់តែនទួលគោក ជាប់អតីតមជ្ឈមណ្ឌលទួលគោក)៕