(ភ្នំពេញ)៖ បន្ទាប់ពីចាកចេញពីរាជធានីភ្នំពេញ, នៅពេលនេះវេលាម៉ោង៨៖៥៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដល់ទឹកដីខេត្តសៀមរាបហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប។
កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបួន មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់ មកពីប្រទេសចិន និងមីយ៉ាន់ម៉ា ដែលជាដៃគូសន្ទនារបស់ MRC។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០១៨៕