
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ លើកទី៣ (Video inside)
04-04-2018 08:10
(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប។
ព្រឹត្តិករណ៍ជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីទាំងបួន មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងតំណាងជាន់ខ្ពស់ មកពីប្រទេសចិន និងមីយ៉ាន់ម៉ា ដែលជាដៃគូសន្ទនារបស់ MRC។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០១៨៕