(កណ្តាល-ស្វាយរៀង)៖ នៅថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​ ២០១៨នេះ​ ក្រុមជំនាញសុីម៉ាក់ បានប្រតិបតិ្តការដោះបន្សាបគ្រាប់បែកទំលាក់ពីយន្តហោះ​ចំនួន២គ្រាប់ របស់អាមេរិកប្រកបដោយសុវត្ថិភាព ​នៅទីតាំង២ទិសផេ្សងគ្នា។

គ្រាប់ទី១ នៅភូមិម្កាក់​ ឃុំដើមឬស​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ជាប្រភេទគ្រាប់បែកទំលាក់ពីយន្តហោះ​ MK82 ។ ចំណែកគ្រាប់ទី២ នៅភូមិ​ តានូ​ ឃុំចំបក់​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ ដែលជា​គ្រាប់បែកទំលាក់យន្តហោះ ប្រភេទMK117៕