(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក ពោជ លីគឹមហ៊ុន និងលោក និល រដ្ឋា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យរថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋ មុននិងក្រោយចូលឆ្នាំដោយឥតគិតថ្លៃលើផ្លូវជាតិលេខ១, ៥, ៣, ៤ និងលេខ៦ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា
២៖ សាលារាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងផ្លូវការ សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ ទៅតាមបណ្ដាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា
៣៖ នាយករដ្ឋមន្ដ្រីកម្ពុជា ប្រាប់រដ្ឋមន្ដ្រីការពារជាតិ ត្រូវយកចិត្តទុកដាក់បញ្ហានៅប្រទេសម៉ាលី ដែលកងទ័ពកម្ពុជាកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រ UN
៤៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងចៀសវាងការលេងគប់ទឹក និងប៉ាតម្សៅនាំឲ្យមានគ្រោះថ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
៥៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តែងការព្រួយបារម្ភចំពោះពិភពលោកបច្ចុប្បន្ន ដែលកំពុងបាត់បង់សណ្តាប់ធ្នាប់ដោយសារសង្រ្គាមសេដ្ឋកិច្ច និងការទូត
៦៖ អ្នកច្បាប់អះអាងថា ទណ្ឌិត សម រង្ស៊ី អាចប្រឈមនឹងការជាប់គុកអស់មួយជីវិត បើតុលាការរកឃើញអំពើល្មើសកាត់ទឹកដីឲ្យបរទេស!
៧៖ លោក ហ៊ុន ម៉ានី ទទួលគ្រឿងឥស្សរិយយស «Padma Shri» ពីប្រធានាធិបតីឥណ្ឌារួចហើយ ខណៈលោកនឹងនាំពានរង្វាន់នេះ មកដល់ប្រទេសកម្ពុជា នៅយប់នេ
៨៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៩ មេសា ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា២រូប និងរបៀបវារៈមួយចំនួនទៀត
៩៖ បក្សកាន់អំណាច ចាត់ទុកថា ការអំពាវនាវសុំព្រះរាជអន្តរាគមន៍ ដោយខុសទំនង គឺជាការរំខានដល់ ព្រះរាជតួនាទីព្រះមហាក្សត្រ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ឥណ្ឌូណេស៊ី «ព្រមានបិទ Facebook ចោល» ប្រសិនបើព័ត៌មានឯកជនត្រូវបានរំលោភបំពាន..
២៖ ប្រទេសចិនសង្ឃឹមថា «ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ» អាចនឹងប្រព្រឹត្តទៅដោយរលូន
៣៖ សាលក្រមផ្តន្ទាទោស អតីតប្រធានាធិបតី ផាក គឺនហេ នឹងត្រូវប្រកាសតាមកញ្ចក់ទូរទស្សន៍កូរ៉េខាងត្បូង ទោះបីជាលោកស្រីជំទាស់!
៤៖ រាជទាយាទអារ៉ាប៊ីសាអូឌីត៖ «យើងទទួលស្គាល់សិទ្ធិអ៊ីស្រាអែល ក្នុងនាមជារដ្ឋមួយ, អ៊ីស្រាអែល និងប៉ាឡេស្ទីន មានសិទ្ធិកាន់កាប់ទឹកដី
៥៖ សហរដ្ឋអាមេរិក «ផ្ទុះកំហឹង និងរិះគន់ធ្ងន់ៗលើប្រទេសចិន» ដែលបានតម្លើងពន្ធនាំចូលផលិតផល ១២៨មុខ នាំឲ្យទីផ្សារភាគហ៊ុនរង្គោះរង្គើ!
៦៖ មហាយក្សចិនឆ្លើយតប៖ «ការតម្លើងពន្ធលើផលិតផលអាមេរិក គ្រាន់តែជាការបង្កើតតុល្យភាព ចំពោះអ្វីដែល លោក ដូណាល់ ត្រាំ បានធ្វើដាក់ចិនតែប៉ុណ្ណោះ»
៧៖ សារព័ត៌មានរដ្ឋចិន «បំផុសឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីតៃវ៉ាន់» ពាក់ព័ន្ធនឹងចេតនាចង់បានឯករាជ្យ ប្រឆាំងនឹងទីក្រុងប៉េកាំង!
៨៖ អនាគតស្តេចអារ៉ាប៊ីសាអូឌីត៖ «មេដឹកនាំកំពូលអុីរ៉ង់ គឺជា ហ៊ីធ្លែរទី ២ នៅមជ្ឈិមបូព៌ា» ៕