Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ដាច់ភ្លើងនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយសារអេស្កាវ៉ាទ័រ​កាយប៉ះខ្សែបញ្ជូនចរន្ដក្រោមដី តែក្រុមបច្ចេកទេសប្រឹងប្រែងភ្ជាប់ជូនអតិថិជនឡើងវិញ

03-04-2018 16:47

(ភ្នំពេញ)៖ ​ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F2) មូលហេតុដោយសារការដ្ឋានក្រុមហ៊ុន Royal Complex Gvaud (RCG) ប្រើអេស្កាវ៉ាទ័រកាយដី ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដីមួយហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើង PT451 PT527 និងបន្ទប់ភ្លើង528​ ដែលមានទីតាំងស្ថិត នៅផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង០១៖៣២នាទីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។

បើតាមអគ្គិសនីកម្ពុជា ពេលមានបញ្ហានេះកើតឡើងភ្លាមៗ ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង​០៣៖១៤នាទីរសៀលនេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕